លោកជំទាវ ផាណា វ៉ឺនីដា ទទួលជួបសំណេះសំណាលជាមួយ លោក Shin Yonghwa អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា
[11-August-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជួបសំណេះសំណាលជាមួយ លោក Shin Yonghwa អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (Korea International Cooperation Agency – KOICA) និងក្រុមអ្នកស្ម័គ្រចិត្តរបស់មិត្តកូរ៉េនៅក្រៅប្រទេសជំនាន់ទី១៦៦ ក្រោមកម្មវិធី World Friends Korea។

ជាកិច្ចចាប់ផ្តើម លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តរបស់មិត្តកូរ៉េមកម្ពុជា ។ ក្រុមអ្នកស្ម័គ្រចិត្តកូរ៉េទាំងអស់នេះនឹងត្រូវបំពេញភារកិច្ចនៅតាមស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកលើការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៏លើមុខជំនាញ ដូចជា គិលានុបដ្ឋាក, ប្រព័ន្ធផ្សព្វផ្សាយឌីជីថល, ការអប់រំផ្នែកសម្រស់, និងការបង្រៀនភាសាកូរ៉េ ជាដើម ។

ជាការឆ្លើយតប លោក Shin Yonghwa បានគូសបញ្ជាក់ថា ការជួបសំណេះសំណាលនេះ គឺជាលើកទី២ ជាមួយ គ.ស.អ.ក/ក.អ.ក ដែលបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ​កម្ពុជា-កូរ៉េ ។ ទីភ្នាក់ងារ KOICA នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជូនអ្នកជំនាញការ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េបន្ថែមទៀតមកកម្ពុជាដើម្បីឆ្លើយតបនឹងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។

(Phnom Penh)

On August 11, 2025, at the Council of Development of Cambodia (CDC), H.E. Mrs. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council of Development of Cambodia (CDCB/CDC), received a courtesy call with Mr. Shin Yonghwa, Deputy Country Director of the Korea International Cooperation Agency (KOICA) Office in Cambodia and World Friends Korea (WFK) Volunteers Batch 166th.

At the outset, Her Excellency sincerely appreciated the Government of the Republic of Korea for sending Korean volunteers to Cambodia. These volunteers will work in various Cambodian government institutions to help enhance capacity and share their experiences in nursing, digital media, beauty education, and Korean language etc.

In response, Mr. Shin Yonghwa emphasized that the courtesy call marked the second occasion with CDCB, underscoring the strong cooperation between the two countries. KOICA will continue its partnership with the Royal Government of Cambodia to send more Korean experts and volunteers to support development efforts in Cambodia.

Other Events
Return to Old Website