កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដា្ឋភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិនិត្យលើកិច្ចសហប្រតិបត្តិការវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព
[ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ទី២ ក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដែលដឹកនាំដោយ លោកជំទាវ Michaela Henning អនុប្រធានផ្នែកអាស៊ី-អាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ។​​ ជំនួបទ្វេភាគីនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត Gunter Riethmacher តំណាងទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) និង លោក Thorben Glaser តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW)។
គោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីសម្ដែងការគួរសមមុនកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដា្ឋភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិនិត្យលើកិច្ចសហប្រតិបត្តិការវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសលើគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា (Improved Competitiveness of National Enterprises-ICONE)” ព្រមទាំងកំណត់ទិសដៅ និងអាទិភាពសម្រាប់ពេលអនាគតដើម្បីឆ្ពោះទៅសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាពនៅកម្ពុជា ។

This event is not available in English
Other Events
Return to Old Website