អង្គវិបស្សនាស្ដីពីការពង្រឹងសមត្ថភាពរបស់មន្រ្តី គ.ស.អ.ក/ក.អ.ក
[ថ្ងៃចន្ទ-អង្គារ ២-៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២-២៣ ខែកក្កដា ឆ្នាំ២០២៤]

(ខេត្តកំពត)

នាថ្ងៃចន្ទ-អង្គារ ២-៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២-២៣ ខែកក្កដា ឆ្នាំ២០២៤, នៅសណ្ឋាគារ សាន់នី (Sunny Hotel) ខេត្តកំពត, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានរៀបចំអង្គវិបស្សនាស្ដីពី “ការពង្រឹងសមត្ថភាពរបស់មន្រ្តី គ.ស.អ.ក/ក.អ.ក” ក្រោមការដឹកនាំដោយ ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃ គ.ស.អ.ក/ក.អ.ក ។

គោលបំណងនៃការរៀបចំអង្គវិបស្សនាគឺដើម្បីពិនិត្យ និងពិភាក្សាលើអាណត្តិការងារអាទិភាពរបស់ គ.ស.អ.ក/ក.អ.ក ដោយផ្ដោតលើប្រធានបទសំខាន់ៗដូចជា៖ ១)-សេចក្ដីណែនាំស្ដីពីយន្ដការ និងឧបករណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្រស្ដីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨, ២)-វឌ្ឍនភាពនៃការកែសម្រួលប្រព័ន្ធទិន្នន័យកម្ពុជា ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពទិន្នន័យ, ៣)-បច្ចុប្បន្នភាពនៃវឌ្ឍនភាពនៃភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (Global Partnership for Effective Development- GPEDC) និង៤)-ការស្វែងយល់អំពីដំណាក់កាលនៃការប្រមូលទិន្នន័យ នៃ GPEDC និងកម្រងសំណួរសម្រាប់តួអង្គអភិវឌ្ឍន៍។

This event is not available in English
Other Events
Return to Old Website