កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦ រវាងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា
[ August 27, 2024]

(ភ្នំពេញ)

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា ជួបពិភាក្សាការងារនិងពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Brasserie Louis នៃអគារវឌ្ឍនៈកាពីតាល់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥-២០២៦ ។ គណៈប្រតិភូ គ.ស.អ.ក/ក.អ.ក ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក.អ.ក និងទីភ្នាក់ងារ KOICA ដឹកនាំដោយលោកស្រី Choi Moon Jung ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ កិច្ចប្រជុំបានពិភាក្សាគ្នាលើវឌ្ឍនភាពគម្រោងដែលកំពុងដំណើរការ, ផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤, បេក្ខភាពគម្រោងដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៥ និងគម្រោងសក្តានុពលសម្រាប់ឆ្នាំ ២០២៦ ។

(Phnom Penh)

Phnom Penh, August 27, 2024, The Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC) and the Korea International Cooperation Agency (KOICA) Cambodia Office met to discuss and had luncheon at Brasserie Louis of Vattanac Capital Tower, to discuss on development cooperation for 2025-2026. The CDCB/CDC delegation was led by H.E. Chhieng Yanara, Senior Minister in charge of Special Missions, Second Vice-Chairman of the CDC and KOICA, led by Ms. Choi Moon Jung, Country Director of KOICA Cambodia Office.

The meeting aimed to strengthen the partnership and align efforts towards Cambodia's socio-economic development. The meeting covered KOICA’s on-going projects, plans for the second half of the year, projects planned for 2025 and candidate projects for 2026.

Other Events
Return to Old Website