កិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ លើកទី៨
[09-September-2024]

(ភ្នំពេញ)

នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង​ ឆស័ក ព.ស. ២៥៦៨​​ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ លើកទី៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។​​ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន ២១ក្រសួង/ស្ថាប័ន គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារចំនួន ២ រួមមាន៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល និងសេចក្តីព្រាងយុទ្ធសាស្រ្តនវានុវត្តន៍សម្រាប់ការអភិវឌ្ឍកម្មវិធីមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលឯកសារទាំងអស់នេះគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំប្រទេសជាសមាជិកមហាអនុតំបន់មេគង្គអនុម័តនៅក្នុងកិច្ចប្រជុំកំពូលលើកទី៨

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានគូសបញ្ជាក់អំពីគោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង៦ រួមមាន​៖ ព្រះរាជាណាចក្រកម្ពុជា​, សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា, ព្រះរាជាណាចក្រថៃ, និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានមហាអនុតំបន់មេគង្គនៅធនាគារអភិវឌ្ឍន៍អាស៊ី

(Phnom Penh)

On the morning of Monday, September 9th, 2024, at the Council for the Development of Cambodia (CDC), His Excellency CHHIENG Yanara, Senior Minister in charge of Special Missions, Second Vice Chairman of the CDC, and Minister in charge of Greater Mekong Subregion Cooperation (GMS), presided over an inter-ministerial meeting in preparation for the 8th Greater Mekong Subregion Summit, which will be held on November 6th-7th, 2024.

The meeting was attended by senior representatives from 21 relevant ministries of the Royal Government of Cambodia. The main focus of the meeting was to review and gather inputs on two key documents: the Draft Joint Summit Declaration and the Draft Innovation Strategy for the Development of the Greater Mekong Subregion 2030, which will be endorsed by the GMS leaders during the upcoming Summit.

His Excellency Senior Minister extended a warm welcome to the distinguished attendees and emphasized the main objectives of the GMS, which aims to promote economic collaboration among its six member countries: the Kingdom of Cambodia, the People's Republic of China, the Lao People's Democratic Republic, the Republic of the Union of Myanmar, the Kingdom of Thailand, and the Socialist Republic of Vietnam, under the coordination of the GMS Secretariat at the Asian Development Bank.

His Excellency Senior Minister also introduced the national mechanisms for coordinating the GMS cooperation, which has been adopted by the Royal Government of Cambodia, and outlined the main contents of the two draft documents.

As a result, the meeting fostered smooth and productive discussions on the two documents. His Excellency Senior Minister emphasized the importance of strengthening collaboration between relevant ministries involved in the GMS Program as well as to streamline their work with other regional frameworks to ensure effective implementation and successful outcomes that align with the priorities of the Royal Government of Cambodia.

 

Other Events
Return to Old Website