ទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញដល់របស់លោកជំទាវបណ្ឌិតរដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍និងសមាជិកសភាអាល្លឺម៉ង់ និងគណៈប្រតិភូអមដំណើរដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ
[30-October-2024]

(ភ្នំពេញ)

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក./ក.អ.ក បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកជំទាវបណ្ឌិត Barbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ និងសមាជិកសភាអាល្លឺម៉ង់ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ និងសមាជិកសភាអាល្លឺម៉ង់ នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត នឹងចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ហើយព្រមទាំងបានធ្វើទស្សនកិច្ចនៅតំបន់សំខាន់ៗមួយចំនួនផងដែរ ។

This event is not available in English
Other Events
Return to Old Website