Trending News:
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជាMeeting on 2024 Annual Review of the Implementation of Country Programme-CP 2024-2028 and Priorities Setting for 2025 between the Royal Government of Cambodia and the UNFPA Cambodiaក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញចូលរួមចែករំលែកបទពិសោធន៍និងនីតិវិធីនៃការស្នើសុំគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន និងសាធារណរដ្ឋកូរ៉េក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រក្នុងការសរសេរសំណើគម្រោង” នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនGMS Economic Corridor Governors Forum 2024 under the theme “Building a Favorable Business Environment for Regional Development through Solidarity and Cooperation”
វេទិកាអភិបាលច្រករបៀងសេដ្ឋកិច្ចនៃ GMS ឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងបរិយាកាសធុរកិច្ចអំណោយផលសម្រាប់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ”
[06-November-2024]

(សាធារណរដ្ឋប្រជាមានិតចិន)

នាទីក្រុងគុនមីង ខេត្តយូណាន, កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤, លោកជំទាវ ផាណា​ វុឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា ប្រធានលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) បានចូលរួមក្នុងវេទិកា អភិបាលច្រករបៀងសេដ្ឋកិច្ចនៃ GMS ឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងបរិយាកាសធុរកិច្ចអំណោយផល សម្រាប់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ” ។ វេទិកាអភិបាលច្រករបៀង សេដ្ឋកិច្ចនៃ GMS ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងតបតាមការអញ្ជើញពី ឯកឧត្តម Wang Yubo អភិបាល ខេត្តយូណាន ដែលជាព្រឹត្តិការណ៍អមជាមួយនឹងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ។ វេទិកា អភិបាលច្រករបៀងសេដ្ឋកិច្ចនៃ GMS ឆ្នាំ២០២៤ ត្រូវបានអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្តសៀមរាប ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង និងឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តមអភិបាលខេត្ត ជាច្រើនរូបដែលអញ្ជើញមកពីបណ្តាប្រទេស GMS រួមមានព្រះរាជាណាចក្រថៃ សាធារណរដ្ឋសង្គមនិយម វៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ព្រមទាំង ដៃគូអភិវឌ្ឍន៍ផ្សេងទៀត ។

អភិបាលខេត្តនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គត្រូវបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះលើសមទ្ធិផល របស់ខេត្តដែលសម្រេចបានក្រោមប្រធានបទចំនួ៣ រួមមាន៖
១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Development): ការជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអន្តរខេត្តក្នុង GMS រួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់ភាពរុងរឿងរួមនៃអនុតំបន់ ។​ ២) កិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ (Trade and Investment Facilitation): ការលើកកម្ពស់ គុណភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម តាមរយៈការសាងសង់តំបន់សហប្រតិបត្តិការ សេដ្ឋកិច្ចឆ្លងដែន ការកសាងតំបន់នុស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល និង ការអភិវឌ្ឍបៃតង ។ ៣) ការផ្លាស់ប្តូរប្រជាជន និងប្រជាជន (People-to-People Exchange): ការជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជននៃប្រទេសសមាជិក GMS ដើម្បីទាក់ទាញការវិនិយោគ ទេសចរណ៍ និងវប្បធម៌ ដែលជាកត្តាមិនអាចខ្វះបានក្នុងការសម្រេចបានសហគមន៍ជោគវាសនារួម សម្រាប់អនាគតដ៏រុងរឿង និង សុខដុមរមនា ព្រមទាំងការទាញយកភាពខ្លាំងទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម ។

ទន្ទឹមនេះ វេទិកាអភិបាលច្រករបៀងសេដ្ឋកិច្ចនៃ GMS ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងតំបន់សាកល្បងពាណិជ្ជកម្មសេរីក្នុងខេត្តយូណាន តំបន់សាកល្បងពាណិជ្ជកម្មសេរីក្នុង ខេត្តក្វាងស៊ី និងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេសដែលពាក់ព័ន្ធ GMS ស្តីពីការរួមគ្នា បង្កើតសម្ព័ន្ធភាពសម្រាប់ការអភិវឌ្ឍតំបន់ដែលជំរុញដោយនវានុវត្តន៍ និងបានដាក់ចេញនូវ “គំនិតផ្តួចផ្តើម ទីក្រុងគុនមឹង” ផងដែរ ។ ជាចុងក្រោយ គណៈប្រតិភូនៃបណ្តាប្រទេស GMS ក៏បានអញ្ជើញចូលរួមទស្សនកិច្ចនៅតំបន់សាកល្បង ពាណិជ្ជកម្មសេរីនៃសួនចង្កោមសហគ្រាសពាណិជ្ជកម្មអន្តរជាតិទីក្រុងគុនម៉ង, មជ្ឈមណ្ឌលពាណិជ្ជកម្មពិព័រ ទំនិញឡានឆាង-មេគង្គ និងកន្លែងផ្សេងទៀតនៅទីក្រុងគុនម៉ង ខេត្តយូណាន ដើម្បីពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។

(China)

In Kunming, Yunnan Province, on November 6, 2024, H.E. Mrs. Phanna Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia and Director of the Cambodia National Secretariat for the Greater Mekong Subregion (GMS), participated in the GMS Economic Corridor Governors' Forum 2024. The forum, themed "Building a Favorable Business Environment for Regional Development through Solidarity and Cooperation".

The GMS Economic Corridor Governors Forum 2024 was held at the invitation of H.E. Wang Yubo, Governor of Yunnan Province, and was an accompanying event to the 8th GMS Summit. Attendees included H.E. Deputy Governors of Siem Reap, Battambang, and Phnom Penh City Hall, along with governors from other GMS countries, including the People's Republic of China, the Kingdom of Thailand, the Socialist Republic of Vietnam, the Lao People's Democratic Republic, and the Republic of the Union of Myanmar, as well as various development partners.

The governors of GMS countries were invited to deliver keynote speeches highlighting the achievements of their provinces across three main topics: 1) Infrastructure Development: This focuses on promoting intergovernmental cooperation and enhancing infrastructure connectivity within the GMS. It also emphasizes mutually beneficial Belt and Road initiatives and win-win cooperation to foster overall prosperity in the region. 2) Trade and Investment Facilitation: Efforts are being made to improve the quality of investment and trade cooperation. Key initiatives include developing cross-border economic cooperation zones, establishing industrial zones, creating clean energy infrastructure, and advancing the digital economy and green development. 3) People-to-People Exchange: This aims to strengthen relationships among the people of GMS countries, attracting investment, tourism, and cultural exchanges. These factors are essential for achieving a shared vision of a prosperous and harmonious future, leveraging mutual strengths to drive economic growth and social development.

Additionally, during the GMS Economic Corridor Governors Forum 2024, a cooperation agreement was signed between the free trade pilot zones in Yunnan Province and Guangxi Province, along with relevant overseas economic and trade cooperation zones in the GMS. The forum also announced the "Kunming Initiative."

Finally, the governors delegation of GMS countries were visited to Kunming free trade pilot zone of International Trade Enterprise Cluster Park, Lanchang-Mekong Commodity Exhibition Trading Center and other locations in Kunming of Yunnan Province which reinforced close ties relationship and deeply cooperation and connectivity on trade and investment.

 

 

Other Events
Return to Old Website