សិក្ខាសាលាស្តីពីការកែសម្រួលទ្រឹស្តីនៃការផ្លាស់ប្តូរ និង ក្របខ័ណ្ឌលទ្ធផល នៃកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ២០២៤-២០២៨ របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា
[19-February-2025]

(ភ្នំពេញ)

នាថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ,គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) សហការជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការកែសម្រួលទ្រឹស្តីនៃការផ្លាស់ប្តូរ និងក្របខ័ណ្ឌលទ្ធផល នៃកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ២០២៤-២០២៨ របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃ គ.ស.អ.ក/ក.អ.ក និងលោកស្រី Sandra BernKlau ប្រធានតំណាង UNFPA ប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជាមួយ UNFPA មកពីក្រសួងពាក់ព័ន្ធចំនួន ៤ ដូចជា ក្រសួងផែនការ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី, និងតំណាងអង្គការសង្គមស៊ីវិល និង អ្នកជំនាញការមកពីការិយាល័យ UNFPA ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក សរុបប្រមាណ ៣៥ រូប។

(Phnom Penh)

On Wednesday-Thursday, February 19th-20th 2025 at Himawari Hotel, the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), in collaboration with the United Nations Population Fund (UNFPA) in Cambodia, conducted a workshop on Refining CPD Theories of Change and Results Framework of the CPD 2024-2028. This workshop was presided by His Excellency Mr. Rith Vuthy, Secretary General of CDCB/CDC, and Ms. Sandra Bernklau, UNFPA Representative in Cambodia and was attended by His/Her Excellency Secretaries of State, Under Secretaries of State, high representatives and development programme officers from line ministries of the Royal Government , CSOs and UNFPA Asia Pacific Regional Office totally around 35 participants.

Other Events
Return to Old Website