ឯកឧត្តម ឈៀង យ៉ាណារ៉ា ជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គនាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
[9-September-2025]

(ភ្នំពេញ)

នារសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Matthias Giegrich អគ្គនាយក​ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ (APLAC) និងចូលរួមដោយលោក Christof Weigelmeier ភារធារីនិងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ និងលោក Matthias Bickel, នាយកប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារ GIZ រួមជាមួយនឹងសហការីនៃគណៈប្រតិភូអាល្លឺម៉ង់​ ។ គោលដៅចម្បងនៃកិច្ចជំនួបនេះគឺដើម្បីពិភាក្សាការងារលើទិសដៅយុទ្ធសាស្រ្តរបស់គម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា(ICONE) Phase II និងពិគ្រោះគំនិតយោបល់ទៅលើកិច្ចការងារបន្តដើម្បីត្រៀមនូវកិច្ចចរចាកម្ពុជា-អាល្លឺម៉ង់ដែលនឹងប្រព្រឹត្តិឡើងនាខែវិច្ឆិកា​ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ ។

នៅក្នុងកិច្ចជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោក Matthias Giegerich បានពិគ្រោះយោបល់ទៅលើទិសដៅនៃកិច្ចសហប្រតិបត្តិការនិងគម្រោងផ្សេងៗរបស់អាល្លឺម៉ង់ដោយផ្អែកលើផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគោលដៅនិងវិស័យអាទិភាពនានានៃកិច្ចអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជា ព្រមទាំងទិសដៅយុទ្ធសាស្រ្តឆ្ពោះទៅដល់ការចាកចេញរបស់ប្រទេសកម្ពុជាចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ។ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ពីការបន្តនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

(Phnom Penh)

On 9 September 2025, at the Council for the Development of Cambodia (CDC), H.E. CHHIENG YANARA, Senior Minister in charge of Special Missions and Second Vice-Chairman of CDC, received a courtesy call by Mr. Matthias Giegerich, GIZ Director-General for Asia, Pacific, Latin America and the Caribbean, Germany. The meeting was also attended by Mr. Christof Weigelmeier, Chargé d'Affaires and Head of Development Cooperation at the Embassy of the Federal Republic of Germany to Cambodia,  Mr. Matthias Bickel, newly appointed GIZ Country Director and colleagues of the German delegation. The main objectives of the meeting are to discuss the strategic direction of the Improved Competitiveness of National Enterprises (ICONE) Phase II program and to exchange views on preparation for the upcoming Cambodia-Germany Governmental Negotiations on Development Cooperation scheduled for November in Phnom Penh.

In this meeting, H.E. Senior Minister and Mr. Matthias Giegerich exchanged insights on German development cooperation and programs based on mutual interests for both countries. Additionally, H.E. Senior Minister highlighted Cambodia’s national development priorities and strategic directions toward LDC graduation, while exploring opportunities for enhanced partnership. The German side reaffirmed its commitment to supporting the Royal Government of Cambodia’s efforts in socio-economic development.

Other Events
Return to Old Website