(ភ្នំពេញ)
នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Matthias Bickel នាយកប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារ GIZ និងសហការី។ គោលដៅចម្បងនៃកិច្ចជំនួបនេះគឺដើម្បីពិភាក្សាការងារលើទិសដៅយុទ្ធសាស្រ្តរបស់គម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា(ICONE) ដំណាក់កាលទី ២ និងផ្លាស់ប្តូរគំនិតយោបល់ទៅលើកិច្ចការងារបន្ត ។
(Phnom Penh)
On March 18, 2025, at the Council for the Development of Cambodia (CDC), H.E. Chhieng Yanara, Senior Minister in Charge of Special Missions and Second Vice-Chairman of the CDC, received a courtesy call and held a working discussion with Mr. Matthias Bickel, GIZ Country Director for Cambodia and colleagues. The primary objective of this meeting was to discuss the strategic direction of the ICONE Project Phase II and to exchange views on the next steps.