វេទិកាសកលស្តីពីភាពជាដៃគូទីក្រុងប៊ូសាន ឆ្នាំ២០២៥
[30-September-2025]

(ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ)

ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងវេទិកាសកលស្តីពីភាពជាដៃគូទីក្រុងប៊ូសាន ឆ្នាំ២០២៥ ( 2025 Busan Global Partnership Forum) នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ គោលដៅនៃវេទិកាគឺ ការលើកកម្ពស់ស័ក្តិសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាអាទិភាពកំណត់ក្នុងសេចក្តីថ្លែងការណ៍នៃវេទិកាសកលកម្រិតខ្ពស់លើកទី៤ ស្តីពីហិរញ្ញប្បទានសម្រាប់កិច្ចអភិវឌ្ឍន៍ (4th International Conference on Financing for Development – FfD4) ។ ក្នុងនោះ ឯកឧត្តមបានលើកឡើងនូវចំណាប់អារម្មណ៍ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ស័ក្តិសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក៏ដូចទិសដៅការងារអាទិភាពដែលកម្ពុជាត្រូវបន្តអនុវត្ត ។

This event is not available in English
Other Events
Return to Old Website