(រដ្ឋធានីហាណូយ ប្រទេសវៀតណាម)
រដ្ឋធានីហាណូយ ប្រទេសវៀតណាម: ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) របស់កម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋានជាតិ GMS ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី GMS ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីពីប្រទេស GMS និងតំណាងមកពីលេខាធិការដ្ឋាន GMS នៃធនាគារអភិវឌ្ឍន៍អាស៊ី ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ GMS និងលើកទិសដៅការងារឆ្នាំ២០២៦ ។
(Hanoi, Vietnam)
Hanoi, Vietnam: On Tuesday, March 24, 2026, H.E. CHOU Heng, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), and as Cambodia National Coordinator of the Greater Mekong Subregion (GMS), led senior officials from the Cambodia National Secretariat of GMS to attend the GMS Senior Officials’ Meeting. The meeting was attended by senior officials from the GMS countries and representatives from the GMS Secretariat of the Asian Development Bank (ADB). The purpose of the meeting was to review the progress of implementation under the GMS cooperation framework and to set the work direction for 2026.