(ភ្នំពេញ)
លេខាធិការដ្ឋានជាតិមហាអនុតំបន់មេគង្គ (GMS), នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦: ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិ GMS របស់កម្ពុជា បានជួបពិភាក្សាអាហារថ្ងៃត្រង់ជាមួយលោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហការក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការ GMS ។
ក្នុងតួនាទីជាលេខាធិការដ្ឋានមហាអនុតំបន់មេគង្គ ADB បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការគាំទ្រប្រទេសសមាជិក GMS ដើម្បីសម្រេចបាននូវការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។
(Phnom Penh)
Cambodian National Secretariat of the Greater Mekong Subregion (GMS) 28 April 2026: DSG of the Cambodian Development Cooperation Board of CDC and as Cambodia National Coordinator for GMS, H.E. Mr. Chou Heng, sat down over lunch with Mr. Vijay Kumar Akasam, Country Operations Head of ADB Cambodia Resident Mission, to discuss strengthening collaboration in the GMS cooperation program framework.
ADB in its role as GMS Secretariat has been playing a central role in supporting countries in the GMS to achieve regional connectivity and economic integration.