(ភ្នំពេញ)
ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ផាណា វុឺនីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, លោកស្រី Sandra Martinovic លេខាទូតទី២ និងលោក Michael Sadlon ប្រធានកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ព្រមទាំងសហការីនៃស្ថានទូតអូស្រ្តាលី ។ គោលបំណងនៃកិច្ចពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការងារស្តីពីការអនុវត្តកម្មវិធីអាហារូបករណ៍អូស្រ្តាលីនៅកម្ពុជា, លទ្ធផលនៃការជ្រើសរើសបេក្ខជនសម្រាប់ឆ្នាំសិក្សា (Intake 2026) និងលើកទិសដៅការងារឆ្នាំ 2026 ។
This event is not available in English