(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានដឹកនាំកិច្ចប្រជុំត្រៀមអន្តរក្រសួង សម្រាប់កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ សរុបប្រមាណ ៥០នាក់ ។ គោលបំណងនេះកិច្ចប្រជុំនេះគឺ ១) ដើម្បីពិភាក្សា និងឯកភាពលើសេចក្ដីព្រាងរបៀបវារៈនិង ដំណើរការនៃកិច្ចចរចា និង ២) បែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នតាមរបៀបវារៈនីមួយៗ សម្រាប់កិច្ចចរចាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
(Phnom Penh)
On the Morning of October 16, 2025 at the Council for the Development of Cambodia (CDC), His Excellency Rith Vuthy, Secretary-General of the Cambodian Development Cooperation Board of the Council for Development of Cambodia (CDCB/CDC), led a preparatory inter-ministerial meeting for the Negotiations on development cooperation between Cambodia and Germany 2025. This meeting was joined by His Excellencies, Her Excellencies, Secretaries of State, Under Secretaries of State accompanied by technical officers responsible for cooperation with Germany, approximately 50 participants in total. The objectives of this meeting are 1) to discuss and reach agreement on the draft agenda of the negotiation; and 2) to assign responsibilities among the respective ministries and institutions according to the agenda; for the Negotiations on development cooperation between the Royal Government of Cambodia and the Government of the Federal Republic of Germany which is scheduled to take place on 18 and 19 November, 2025.