កិច្ចពិភាក្សាកម្រិតគោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន
[27-January-2026]

(ភ្នំពេញ)

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ៩ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហដឹកនាំកិច្ចពិភាក្សាកម្រិតគោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ។ កិច្ចប្រជុំនេះមានការចូលរួមមកពីតំណាងជាន់ខ្ពស់នៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងជាន់ខ្ពស់ពីក្រសួងការបរទេសជប៉ុន, ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង, ក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាសរុបប្រមាណ ១៤០ នាក់ ។​ គោលដៅចម្បងនៃកិច្ចពិភាក្សា​​​នេះ ​គឺដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន និងពិភាក្សាលើគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា ។

(Phnom Penh)

On the morning of Tuesday, January 27, 2025, at the Council for the Development of Cambodia (CDC), His Excellency CHHIENG Yanara, Senior Minister in Charge of Special Missions and Second Vice-Chairman of CDC, and His Excellency UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia, co-chaired the Policy Dialogue on Official Development Assistance between the Royal Government of Cambodia and the Government of Japan. The meeting was attended by senior representatives from relevant ministries and institutions of the Royal Government of Cambodia, as well as senior representatives from Japan’s Ministry of Foreign Affairs, Ministry of Internal Affairs and Communications, Ministry of Finance, and Ministry of Economy, Trade and Industry, along with representatives from the Embassy of Japan in Cambodia and the JICA Cambodia Office, for a total of 140 participants. The main objectives of the meeting were to review progress on Cambodia-Japan development cooperation and to discuss Japan’s Country Development Cooperation Policy for Cambodia.

Other Events
Return to Old Website