កិច្ចពិគ្រោះយោបល់ជាមួយតួអង្គអភិវឌ្ឍន៍ស្តីពីប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការ
[03-February-2026]

(ភ្នំពេញ)

នាព្រឹកថ្ងៃអង្គារ​ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការ​សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក)​​ បាន​ដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយតួអង្គអភិវឌ្ឍន៍ ស្តីពីប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ ​ ។​​ គោលដៅចម្បងគឺដើម្បី​ពិភាក្សា និង​ផ្តល់​​អនុសាសន៍លើសេចក្តីព្រាង​សកម្ម​ភាពអាទិភាពរបស់ដៃអភិវឌ្ឍន៍ ដែលជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍លទ្ធផល ដើម្បីអនុម័តក្នុងកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ ។

ជាកិច្ច​ចាប់ផ្តើម, ឯកឧត្តម រ៉ិត វុទ្ធី បានសម្តែងការស្វាគមន៍​ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។ ក្នុងសុន្ទរកថាស្វាគមន៍, ឯកឧត្តម បានគូសបញ្ជាក់អំពីការប្តេជ្ញារបស់កម្ពុជាក្នុងការសហការជាមួយតួអង្គអភិវឌ្ឍន៍រៀបចំការអង្កេតលើកទី​ ៤ ស្តីពីភាពជាដៃគូសកល​ ក្នុងគោលដៅលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុ​ងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ។ ជាមួយគ្នានេះ, ​ឯកឧត្តម បានសង្កត់ធ្ងន់អំពីបញ្ហាប្រឈមគន្លឹះដែលបានកំណត់ក្នុងរបាយការណ៍លទ្ធផលនៃការអង្កេតលើកទី​ ៤ និងលទ្ធផលនៃការ​អង្កេត​តាម​ប្រព័ន្ធអនឡាញ​ពីដៃគូអភិវឌ្ឍន៍ រួមមាន​៖ ការ​តម្រឹម​គម្រោងរបស់ដៃអភិវឌ្ឍន៍ឱ្យ​ស្របតាម​អាទិភាពជាតិ​, ការគាំទ្រដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ភាពទស្សន៍ទាយបាននូវ​ហិរញ្ញប្បទាន​សហប្រតិបតិ្តការ ការ​បន្ត​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សហប្រតិបត្តិការ​និងការគាំទ្រកិច្ច​សហប្រតិបត្តិការ និងកិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិល ។

គួរកត់សម្គាល់​ថា​ កម្ពុជា​បានចូលរួមក្នុងការធ្វើអង្កេតភាពជាដៃគូសកលសម្រាប់​ប្រសិទ្ធភាពកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ចំនួន ៣លើក រួចមកហើយ ពោលគឺឆ្នាំ២០១៤, ឆ្នាំ២០១៦ និង​ ឆ្នាំ២០១៨ ដោយ​បាន​សហការ​ជាមួយតួអង្គអភិវឌ្ឍន៍ពាក់ព័ន្ធ សម្រាប់​ការ​អង្កេត​នីមួយៗ ។​ កម្ពុជា​​បានបន្តចូលរួមការ​ធ្វើអង្កេតសកលលើកទី ៤ ក្នុងឆ្នាំ ២០២៤​ ដោយកិច្ច​ដំណើរការ​មាន​វឌ្ឍនភាពល្អ​ប្រសើរ​ និង​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ គឺការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ពហុភាគីថ្នាក់​ជាតិ ។​

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យ តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមការងារគាំទ្រសកល, ការផ្តល់ធាតុចូល និងឯកភាពជាគោលការណ៍លើសេចក្តី​ព្រាង​សកម្មភាពអាទិភាពរបស់ដៃគូអភិវឌ្ឍន៍ ។ ជំហានបន្ទាប់, រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិជាមួយតួអង្គអភិវឌ្ឍន៍ដើម្បីអនុម័តរបាយការណ៍លទ្ធផល ។​

ក្នុងសុន្ទរកថាបិទ, ឯកឧត្តមអគ្គលេខាធិការ​ បានវាយតម្លៃខ្ពស់​​ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មពីតំណាងដៃគូអភិវឌ្ឍន៍ ។ ជាមួយគ្នានេះ, ឯកឧត្តម ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃ​កិច្ចប្រជុំនឹងរួមចំណែកដល់ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់ពហុភាគីថ្នាក់​ជាតិ​ ដែល​ជាកិច្ច​ដំណើរការ​ចុងក្រោយ​នៃការ​អង្កេតសកលលើកទី ៤ នេះ​ ។

(Phnom Penh)

On Monday, 3 February 2026, at the Palais du Gouvernement of the Council for the Development of Cambodia (CDC) held a development actors’ consultation on aid effectiveness, chaired by His Excellency Rith Vuthy, Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC). The consultation was attended by representatives from development partners. The objectives of the consultation were to discuss and provide recommendations on the draft of key priority actions of development partners as the foundation for the preparation of outcome document to be endorsed at the multi-stakeholder Action Dialogue.

           In his opening remarks, His Excellency Secretary General extended a warm welcome to all representatives from development partners to participate in the meeting. He highlighted Cambodia’s commitment in collaborate with development actors to participate in the 4th round of Global Partnership for Effective Development Cooperation (GPEDC) monitoring aiming to enhance the effectiveness of development cooperation. At the same time, he strongly emphasized on key issues identified in the results of the 4th round of GPEDC monitoring and the result of online survey from development partners, particularly in the following areas such as: aligning development interventions with national priorities; providing support to strengthen Public Financial Management (PFM) systems; improving predictability of development cooperation funding and supporting cooperation and dialogue with CSOs.

Noticeably, Cambodia has participated in previous rounds of GPEDC monitoring in 2014, 2016, and 2018, in collaboration with relevant development actors. Cambodia has continued its participation in the 4th Global Monitoring Round in 2024, with the process showing significant progress and reaching its final stage, which is the national multi-stakeholder consultation.

The consultation was successfully held with a presentation by the Joint Support Team, along with inputs and consensus in principle from the development partners on the draft of key priority actions for the development partners. Moving forward, the Royal Government of Cambodia will convene a multi-stakeholder Action Dialogue with development actors for the endorsement of the outcome document.

           In his closing remarks, His Excellency highly appreciated the active participation from all development partners’ representatives. Furthermore, he expressed his strong belief that this outcomes of the consultation will contribute to the preparation of the multi-stakeholder Action Dialogue, which concludes Cambodia’s participation in the final phase of the 4th round of GPEDC monitoring.

Other Events
Return to Old Website