កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​បញ្ជាក់​ឡើងវិញ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​និង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​
[05-February-2026]

()

នាព្រឹកថ្ងៃព្រហស្បត៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម KIM Chang Yong ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនង និងភាពជាដៃគូកម្ពុជា-កូរ៉េ ដែលត្រូវបានដំឡើងកម្រិតទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រ កាលពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។
ឯកឧត្តម KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-កូរ៉េ និងបានបញ្ជាក់ថាក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ឯកឧត្តមនឹងខិតខំពួនជ្រុំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពរឹងមាំបន្តទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេសពង្រីកកិច្ចសហប្រតិប្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េសម្រាប់កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមគោលដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាល់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានជម្រាបជូនអំពី យុទ្ធសាស្រ្តភាពជាដៃគូកូរ៉េសម្រាប់កម្ពុជា ដែលយុទ្ធសាស្រ្តនេះត្រូវបានកែសម្រួលនិងតម្រឹមជាមួយវិស័យអាទិភាពរបស់កម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះប្រជាពលរដ្ឋភាសឹកដែលរងការប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៍ដល់ជនភាសឹកកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភាសឹកកម្ពុជាដែលមានតម្រូវការជាមូលដ្ឋាន និងស្នើសុំដល់ភាគីកូរ៉េបន្តផ្តល់ជំនួយលើវិស័យបោសសម្អាតមីន ផងដែរ ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េឲ្យទទួលបាននូវភាពជោគជ័យ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាបន្តទៀត ។

(Phnom Penh)

On 5 February 2026, at the Council for the Development of Cambodia, H.E. Chhieng Yanara, Senior Minister in Charge of Special Mission and Second Vice Chairman of the Council for the Development of Cambodia, received a courtesy call from H.E. Mr. KIM Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.
On this occasion, H.E. Senior Minister extended a warm welcome and conveyed his congratulations to H.E. Ambassador KIM Chang Yong on his appointment by the Government of the Republic of Korea as Ambassador to the Kingdom of Cambodia. H.E. Senior Minister commended the close relations between Cambodia and the Republic of Korea, which were elevated to a Strategic Partnership following the official visit of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to the Republic of Korea in May 2024.
H.E. Ambassador highly appreciated the positive and fruitful progress of bilateral cooperation and reaffirmed his commitment to further strengthening cooperation between the two countries, particularly in the areas of economy, trade, and Official Development Assistance, in support of Cambodia’s socio-economic development in line with the priority objectives of Pentagonal Strategy–Phase I of the Royal Government of Cambodia. He also briefed on the Korea–Cambodia Partnership Strategy, which has been aligned with Cambodia’s priority sectors. In addition, he conveyed the Government of the Republic of Korea’s concern for Cambodian displaced persons affected by the Cambodia–Thailand border conflict and its provision of humanitarian assistance to those affected.
H.E. Senior Minister expressed his sincere appreciation to the Government of the Republic of Korea for the humanitarian assistance provided to Cambodian displaced persons to address their basic needs and requested the continued support of the Korean side in the field of mine clearance.

Other Events
Return to Old Website