ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាកឃឹស ប៊ឺលី (Markus Buerli) នាយកថ្មី នៃទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
[ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ]

(ភ្នំពេញ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,
ឯកឧត្តម
ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាកឃឹស ប៊ឺលី (Markus Buerli) នាយកថ្មី នៃទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ។ គោលដៅ ចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ស្វីស និងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត ។

ឯកឧត្តមរដ្ឋមន្រ្តី ឈៀង យ៉ាណារ៉ា បានសម្តែងការសា្វគមន៍យ៉ាងកក់ក្តៅចំពោះ លោក ម៉ាកឃឹស ប៊ឺលី ដែលត្រូវបានរដ្ឋាភិបាលសហព័ន្ធស្វីស តែងតាំងជានាយកថ្មី នៃទីភា្នក់ងារ (SDC) ប្រចាំកម្ពុជាព្រះរាជាណាចក្រ កម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសសម្រាប់កម្ពុជា គឺបានតម្រឹម និងឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើអាទិភាពចំនួន ៣ រួមមាន៖ ១) វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ, ២) វិស័យកសិកម្ម និងសន្តិសុខស្បៀង និង ៣) វិស័យអភិបាលកិច្ច, ការចូលរួមរបស់ប្រជាពលរដ្ឋ និងសុខាភិបាល ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហព័ន្ធស្វីស និងប្រជាជនស្វីស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា និងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្វីស ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសនៅកម្ពុជា តាមរយៈ ការគាំទ្រដល់ប្រជាជនតាមមូលដ្ឋាន, ជនងាយរងគ្រោះ និងប្រជាជនចំណាកស្រុកដែលត្រឡប់មកពីប្រទេសជិតខាង នៅក្នុងខេត្តមួយចំនួនព្រមទាំងការផ្តល់ការគាំទ្រចំណូលសម្រាប់រយៈពេលខ្លីតាមរយៈកម្មវិធីសាច់ប្រាក់ ពលកម្ម ។

លោក ម៉ាកឃឹស បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញការងារជានាយកថ្មីទីភា្នក់ងារ SDC ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេច បានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ ជាមួយគ្នានេះ លោក ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមប្រឹក្សា-អភិវឌ្ឍន៍កម្ពុជា ក្នុងការសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តគោលការណ៍ភាពជាដៃគូសកល ស្តីពី ស័ក្កិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ និងភាពជាដៃគូ ក៏ដូចជាការបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរ ជាមួយរដ្ឋាភិបាលសហព័ន្ធស្វីស តាមរយៈទីភ្នាក់ងារ SDC ប្រចាំកម្ពុជា ។ ក្នុងជំនួបនេះ លោក ម៉ាកឃឹស បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការស្វីស សម្រាប់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ទន្លេមេគង្គ ឆ្នាំ២០១៨-២០២១ ដែលផ្តោតការគាំទ្រដល់ប្រទេសកម្ពុជា និងឡាវ ព្រមទាំងការគាំទ្ររបស់ស្វីសដល់ការអនុវត្តយុទ្ធសាស្រ្តរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០១៩ និងសម្រាប់ដំណាក់កាលបន្ទាប់ផងដែរ ។ បន្ថែមលើនេះ លោក ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការត្រៀមរៀបចំយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជាឆ្នាំ២០២២-២០២៤ ដែលគ្រោងនឹងពិភាក្សា និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធក្នុងឆ្នាំ២០២១ ខាងមុខនេះ ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការ និងដឹកនាំសម្របសម្រួលកិច្ចការនេះជាមួយក្រសួង-សា្ថប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ គ.ជ.នា/ ក.អ.ក បានថ្លែង អំណរគុណ និងជូនពរ លោក ម៉ាកឃឹស ប៊ឺលី និង សហការីទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ ចុងក្រោយ ភាគីទាំងពីរសង្ឃឹមជឿជាក់ថា ទំនាក់ទំនង និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា-ស្វីស នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត ៕

(Phnom Penh)

On Thursday morning, September 3, 2020 at the Council for Development of Cambodia, His Excellency Chhieng Yanara, Minister Attached to the Prime Minister, Secretary General of the Cambodian Rehabilitation and Development Board of the Council for Development of Cambodia (CRDB/CDC) held a courtesy meeting with Mr. Markus Buerli, new Director of Cooperation and Development Counselor of the Swiss Agency for Development and Cooperation (SDC) in Cambodia. The main purpose of this meeting was to discuss the progress of bilateral development cooperation between Cambodia and Switzerland as well as to exchange view and experience so as to further strengthen future bilateral cooperation and partnership.

H.E. Minister Chhieng Yanara warmly welcomed and congratulated Mr. Markus Buerli for being appointed as a new Director of Cooperation and Development Counselor of SDC to the Kingdom of Cambodia. H.E. Minister emphasized that the Swiss Development Cooperation Strategy for Cambodia is well aligned with priorities of the Royal Government of Cambodia (RGC), which mainly focuses on three key areas including 1) Skills development and employment, 2) Agriculture and food security, and 3) Governance and citizen participation and health. On behalf of the RGC, H.E. Minister expressed sincere thanks to the Swiss Government and its citizens that have been and keep contribute to the sustainable development of Cambodia. In the meantime, H.E. Minister highly valued the contribution of Switzerland in response to the outbreak of Covid-19, particularly in Cambodia through providing the support to local people, vulnerabilities, and migrant workers, in few provinces, returning from neighboring countries and the short-term financial support via Cash for Work measures.

Mr. Markus expressed his great pleasure to be working as the Director of SDC to Cambodia, and highly valued the RGC’s efforts and the progress made towards the sustainable development of Cambodia. Mr. Markus also highly valued and appreciated CDC for significant achievements in implementing development effectiveness and global partnership commitment, and the well cooperation and partnership with Switzerland via SDC in Cambodia. Furthermore, Mr. Markus briefly indicated the progress made in executing the Swiss Development Cooperation Strategy for Cambodia in Mekong Region Framework 2018-2021, which covered Cambodia and Laos PDR, and the engagement of Switzerland in implementing the European Development Cooperation Strategy for Cambodia 2014-2019 as well as in the next phase. In addition, Mr. Markus informed H.E. Minister about the preparation for a new phase of Swiss Development Cooperation Strategy for Cambodia 2022-2024 that is expected to discuss and gather inputs from relevant stakeholders in next year. In response, H.E. Minister firmly confirmed that CDC is ready to cooperate and lead coordination in this task among the RGC’s ministries/agencies.

His Excellency Chhieng Yanara, Minister Attached to the Prime Minister, Secretary General of CRDB/CDC sincerely thanked and wished Mr. Markus Beurli and his colleagues all the best and have success in their mission in Cambodia. Last but not least, both sides strongly believe that the bilateral relations and partnership in development cooperation will be further strengthened and expanded in the future.

Other Events
Return to Old Website