កិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧
[ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ បានដឹកនាំកិច្ចពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងដៃគូអឺរុប រួមមាន ប្រទេសបារាំង, អាល្លឺម៉ង់, ស៊ុយអែត, សាធារណរដ្ឋឆែក និងប្រទេសហុងគ្រី ។ គោលដៅចម្បងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧, ការផ្តួចផ្តើមក្រុមអឺរ៉ុប ក៏ដូចជាការផ្លាស់ប្តូរយោបល់លើទិសដៅនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងក្រុមអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសជាសមាជិក) និងរាជរដ្ឋាភិបាលកម្ពុជា ។

(Phnom Penh)

Phnom Penh, 13 March 2024: Today, H.E. Jutta Urpilainen, European Commissioner for International Partnerships and H.E. Chhieng Yanara, Senior Minister of the Council for the Development of Cambodia (CDC) met for a forward-looking exchange on the partnership and cooperation between Team Europe (the European Union and its Member States) and the RGC.

Other Events
Return to Old Website