កិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
[ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ១៥ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធអាល្លឺម៉ង់ ប្រមាណ ៥០រូប ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា និងឯកភាពលើរបៀបដំណើរការនៃកិច្ចប្រជុំពិគ្រោះយោបល់ និងកំណត់ភារៈកិច្ចទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងការត្រៀមរៀបចំរបាយការណ៏ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង និងសំណើគម្រោងថ្មីទៅកាន់ភាគីអាល្លឺម៉ង់ ។

This event is not available in English
Other Events
Return to Old Website