កិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការត្រៀមរៀបចំជំនួបសវនាការប្រចាំ ឆ្នាំ២០២៤ របស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្
[ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤]

(ភ្នំពេញ)

នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការត្រៀមរៀបចំជំនួបសវនាការប្រចាំ ឆ្នាំ២០២៤ របស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធងអង្គការសហប្រជាជាតិនិងមន្ត្រីជាន់ខ្ពស់ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបប្រមាណ ៤៥រូប ។ គោលដៅចម្បងនៃកិច្ចប្រជុំត្រៀម គឺ ៖ ១)ពិភាក្សា និងឯកភាពលើមូលបទ និងប្រធានបទ ដែលមានចែងក្នុងសេចក្តីព្រាងឯកសារទស្សនទាន ដែលបានពិភាក្សាជាច្រើនលើកជាមួយ ក.អ.ក. និងក្រុមការងារប្រចាំប្រទេសនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង២)ពិភាក្សា និងឯកភាពលើការបែងចែកភារកិច្ចទទួលខុសត្រូវ របស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលសម្រាប់ដែនសមត្ថកិច្ច រៀងៗខ្លួន ។

This event is not available in English
Other Events
Return to Old Website