Trending News:
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជាMeeting on 2024 Annual Review of the Implementation of Country Programme-CP 2024-2028 and Priorities Setting for 2025 between the Royal Government of Cambodia and the UNFPA Cambodiaក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញចូលរួមចែករំលែកបទពិសោធន៍និងនីតិវិធីនៃការស្នើសុំគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន និងសាធារណរដ្ឋកូរ៉េក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រក្នុងការសរសេរសំណើគម្រោង” នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនGMS Economic Corridor Governors Forum 2024 under the theme “Building a Favorable Business Environment for Regional Development through Solidarity and Cooperation”
ជំនួបពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា
[07-November-2024]

(សាធារណរដ្ឋប្រជាមានិតចិន)

ទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៖ ក្នុងអំឡុងពេលអមដំណើរសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី8 នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកមហាអនុតំបន់មេគង្គ (GMS) បានជួបពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតអំពីតួនាទីស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានជាតិមហាអនុតំបន់មេគង្គ (GMS) ក្នុងការជួយសម្របសម្រួលដល់កិច្ចប្រជុំកំពូល GMS លើកទី៨ ។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីបន្ថែមទៀត ។

This event is not available in English
Other Events
Return to Old Website