កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ (Country Programme–CP) និងការកំណត់អាទិភាព ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)
[22-November-2024]

(ភ្នំពេញ)

នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល, ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោកស្រី Sandra BernKlau តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ ២០២៤ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ និងការកំណត់អាទិភាព ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធ ។

(Phnom Penh)

On Friday, November 22nd 2024 at Palais du Gouvernement, His Excellency Mr. Rith Vuthy, Secretary General of Cambodian Development Cooperation Board (CDCB/CDC), and Ms. Sandra Bernklau, United Nations Population Fund (UNFPA) Representative in Cambodia, co-chaired a Meeting on 2024 Annual Review of the Implementation of Country Programme-CP 2024-2028 and Priorities Setting for 2025 with the participation of His/Her Excellency Secretaries of State, Under Secretaries of State, and high representatives from line ministries of the Royal Government, development partners, NGOs and relevant stakeholders.

Other Events
Return to Old Website