CDC-PMTC ពិភាក្សាការងារអំពីការដាក់បញ្ចូលវិស័យឌីជីថល និងកិច្ចការបរិវត្តកម្មឌីជីថលជាអាទិភាពក្រោមក្របខ័ណ្ឌជំនួយឥតសំណងរបស់ដៃគូអភិវឌ្ឍន៍
[27-January-2025]

(ភ្នំពេញ)

នៅរសៀល ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារដើម្បីពិភាក្សាការងារអំពីការដាក់បញ្ចូលវិស័យឌីជីថល និងកិច្ចការបរិវត្តកម្មឌីជីថលជាអាទិភាពក្រោមក្របខ័ណ្ឌជំនួយឥតសំណងរបស់ដៃគូអភិវឌ្ឍន៍។

This event is not available in English
Other Events
Return to Old Website