
(ភ្នំពេញ)
តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការ សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ពិតជាមានក្តីក្ដុកក្ដួលរំជួលចិត្ត និង សោកស្តាយយ៉ាងអនេកចំពោះមរណភាពរបស់ ឧបាសក ចិត ផាន់ ដែលត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាព នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤:៥០ នាទីទៀបភ្លឺ ដោយជរាពាធ។
មរណភាពរបស់ ឧបាសក ប៊ិត ផាន់ គឺជាការបាត់បង់ ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ ប្រកបដោយ សង្គហធម៌ និងព្រហ្មវិហារធម៌។ ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈ កម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម និង ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយក្តីសង្វេគ ស្រណោះសោកស្តាយ និង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក ប៊ិត ផាន់ សូមបានបដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំ។