កម្ពុជា និងអូស្ត្រាលី ពិភាក្សាស្តីពីកម្មវិធីអាហារូបករណ៍អូស្ត្រាលីនាអនាគតនៅកម្ពុជា
[27-August-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sandra Martinovic លេខាទូតទី២ ទទួលបន្ទុកសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា អមដោយលោកស្រីបណ្ឌិត Prima Wulandari ក្រុមការងារអ្នកជំនាញតាមដាន និងវាយតម្លៃនៃកម្មវិធីអាហារូបករណ៍អូស្រ្តាលី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សានិងស្វែងរកធាតុចូលក្នុងការកែតម្រូវ ព្រមទាំងលើកទិសដៅបន្តសម្រាប់ការអនុវត្តកម្មវិធីអាហារូបករណ៍អូស្រ្តាលីនៅកម្ពុជា។

(Phnom Penh)

On August 27, 2025, at the Council for the Development of Cambodia, H.E. Mrs. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), received a meeting with Ms. Sandra Martinovic, Second Secretary in charge of Development Cooperation, Australian Embassy in Cambodia, accompanied by Dr. Prima Wulandari, MEL specialist, evaluation team of the Australian Awards Scholarships Program. The meeting aims to discuss and seek recommendations for the design of future Australian Awards in Cambodia.

Other Events
Return to Old Website