កិច្ចប្រជុំឧត្តមមន្ត្រី GMS តាមរយៈប្រព័ន្ធវីដេអូនិម្មិត
[29-September-2025]

(ប្រព័ន្ធវីដេអូនិម្មិត)

ថ្ងៃចន្ទ ៧ កើត​ ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) របស់កម្ពុជា បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិ GMS ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី GMS តាមរយៈប្រព័ន្ធវីដេអូនិម្មិត ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេសមហាអនុតំបន់មេគង្គ និងតំណាងមកពីលេខាធិការដ្ឋាន GMS នៃធនាគារអភិវឌ្ឍន៍អាស៊ី។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តតាមវិស័យក្នុងក្របខ័ណ្ឌ GMS និងការត្រៀមរៀបចំសន្និសីទរដ្ឋមន្ត្រី GMS លើកទី២៧ (MC-27), វេទិកាធុរកិច្ច GMS,​ គម្រោងវិនិយោគក្នុងតំបន់ ២០២៦-២០២៨ និងវេទិការដ្ឋបាលថ្នាក់ក្រោមជាតិ ។

This event is not available in English
Other Events
Return to Old Website