សិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០(GMS ២០៣០)
[03-October-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥, នៅសណ្ឋាគារ Sun and Moon Riverside លេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០(GMS ២០៣០) ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជ តំណាងស្ថាបន័ស្រាវជ្រាវចក្ខុវិស័យអាស៊ី សរុបប្រមាណ៧៥រូប ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយពីក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ការពង្រឹងសមត្ថភាពនិងការចែករំលែកព័ត៍មានដល់មន្រ្តីបង្គោលតាមវិស័យGMS ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

This event is not available in English
Other Events
Return to Old Website