(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun and Moon Riverside, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានសហការជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) រៀបចំសិក្ខាសាលាស្តីពីការពង្រឹងក្របខ័ណ្ឌលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ។ គោលដៅចម្បងនៃសិក្ខាសាលា គឺដើម្បីប្រមូលធាតុចូលពីតួអង្គអភិវឌ្ឍន៍ក្នុងការកំណត់ទិសដៅសកម្មភាពអាទិភាព សំដៅបន្តពង្រឹងក្របខ័ណ្ឌលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយផ្អែកលើលទ្ធផលនៃការធ្វើអង្កេតលើកទី ៤ របស់កម្ពុជា ស្តីពីភាពជាដៃគូសកលសម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។
(Phnom Penh)
On Thursday, 09 October 2025, at the Sun and Moon Riverside Hotel, the Council for the Development of Cambodia (CDC) in collaboration with the Organisation for Economic Co-operation and Development (OECD) convened a Workshop on Effective Results Frameworks, with the support from the Delegation of the European Union (EU). The objectives of the workshop are to reflect collectively on the strengths and limitations of Cambodia’s development co-operation results frameworks and to agree upon a roadmap of actions that will inform Cambodia’s priorities for effective development co-operation based on the Global Partnership for Effective Development Cooperation (GPEDC) monitoring results.