 
                                    (ភ្នំពេញ)
នាព្រឹក ថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចចរចាពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឆ្នាំ ២០២៥ ដើម្បីត្រៀមសម្រាប់កិច្ចចរចាផ្លូវការនៅថ្ងៃ ១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ សរុបប្រមាណ ៥០នាក់ ។
                                        This event is not available in English