(ភ្នំពេញ)
នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកុមារជាតិ, លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងប្រគល់គ្រឿងបរិក្ខារផ្ទះបាយ បន្ទប់ពិគ្រោះអាហារូបត្ថម្ភ និងសួនកុមារក្នុងបរិវេណអាគ៌ានៃមន្ទីរពេទ្យកុមារជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី CHOI Moon Jung ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត គឹម អាង អនុប្រធានមន្ទីរពេទ្យកុមារជាតិ ព្រមទាំងអ្នកស្ម័គ្រចិត្តកូរ៉េ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ សរុបប្រមាណ ៧០ នាក់ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រដល់ការពង្រឹងសេវាសុខភាពកុមារ និងអាហារូបត្ថម្ភនៅមន្ទីរពេទ្យកុមារជាតិ តាមរយះកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េនៅកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ ក៏បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់បញ្ចកោណទី១ (អភិវឌ្ឍន៍មូលធនមនុស្ស) បានផ្តល់អាទិភាពដល់ការពង្រីក និងលើកកម្ពស់សេវាសុខភាព ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
(Phnom Penh)
On Tuesday morning, 25 November 2025, at the National Pediatric Hospital, H.E. Mrs. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), co-presided over the Facility Handover and Opening Ceremony for the new Kitchen, Nutrition Consulting Room, and Indoor Playground. The event was also attended by Ms. CHOI Moon Jung, Country Director of the Korea International Cooperation Agency (KOICA) Office in Cambodia; H.E. Dr. Heng Suthy, Undersecretary of State for Health; and Dr. Kim Ang, Deputy Director of the National Pediatric Hospital; as well as Korean volunteers and staff from the National Pediatric Hospital, totaling approximately 70 people.
At the outset, Her Excellency expressed her sincere appreciation to the Government of the Republic of Korea for its continued contribution to strengthening child health and nutrition services at the National Pediatric Hospital through the Korea Volunteer Program in Cambodia. She further emphasized that the Royal Government of Cambodia’s Pentagon Strategy Phase I—under Pentagon Pillar 1 on Human Capital Development—prioritizes the expansion and improvement of health services in order to advance toward universal health coverage and achieve Cambodia’s Vision 2050.