(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយតួអង្គអភិវឌ្ឍន៍ ស្តីពីប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងផែនការ និងក្រសួងកិច្ចការនារី ។ គោលដៅចម្បងគឺដើម្បីពិភាក្សា និងផ្តល់អនុសាសន៍លើសេចក្តីព្រាងសកម្មភាពអាទិភាពរបស់ក្រសួង ស្ថាប័ន ដែលជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍លទ្ធផល ដើម្បីអនុម័តក្នុងកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តម រ៉ិត វុទ្ធី បានសម្តែងការស្វាគមន៍ចំពោះតំណាងក្រសួង ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។ ក្នុងសុន្ទរកថាស្វាគមន៍, ឯកឧត្តម បានគូសបញ្ជាក់អំពីការប្តេជ្ញារបស់កម្ពុជាក្នុងការសហការជាមួយតួអង្គអភិវឌ្ឍន៍រៀបចំការអង្កេតលើកទី ៤ ស្តីពីភាពជាដៃគូសកល ក្នុងគោលដៅលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ ជាមួយគ្នានេះ, ឯកឧត្តម បានសង្កត់ធ្ងន់អំពីបញ្ហាប្រឈមគន្លឹះដែលបានកំណត់ក្នុងរបាយការណ៍លទ្ធផលនៃការអង្កេតលើកទី ៤ និងរបាយការណ៍លទ្ធផលស្តីពីប្រសិទ្ធភាពនៃក្របខណ្ឌលទ្ធផល រួមមាន៖ ភាពទស្សន៍ទាយបាននូវហិរញ្ញប្បទានសហប្រតិបតិ្តការ, ការឆើ្លយតបនៃបញ្ហាយេនឌ័រក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងគុណភាពប្រព័ន្ធហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា និងលំហរនៃការចូលរួមរបស់អង្គការសង្គមស៊ីវិល ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ជាតិ និងគណនេយ្យភាព ។
គួរកត់សម្គាល់ថា កម្ពុជាបានចូលរួមក្នុងការធ្វើអង្កេតភាពជាដៃគូសកលសម្រាប់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចំនួន ៣លើក រួចមកហើយ ពោលគឺឆ្នាំ២០១៤, ឆ្នាំ២០១៦ និង ឆ្នាំ២០១៨ ដោយបានសហការជាមួយតួអង្គអភិវឌ្ឍន៍ពាក់ព័ន្ធ សម្រាប់ការអង្កេតនីមួយៗ ។ កម្ពុជាបានបន្តចូលរួមការធ្វើអង្កេតសកលលើកទី ៤ ក្នុងឆ្នាំ ២០២៤ ដោយកិច្ចដំណើរការមានវឌ្ឍនភាពល្អប្រសើរ និងឈានដល់ដំណាក់កាលចុងក្រោយ គឺការរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យ តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមការងារគាំទ្រសកល, ការផ្តល់ធាតុចូល និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងសកម្មភាពអាទិភាពរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ជំហានបន្ទាប់, រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ ជាមួយតួអង្គអភិវឌ្ឍន៍ ដើម្បីអនុម័តរបាយការណ៍លទ្ធផល ។
ក្នុងសុន្ទរកថាបិទ, ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មពីតំណាងក្រសួងទាំងអស់ ។ ជាមួយគ្នានេះ, ឯកឧត្តម ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនឹងរួមចំណែកដល់ការរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ ដែលជាកិច្ចដំណើរការចុងក្រោយនៃការអង្កេតសកលលើកទី ៤ នេះ ។
(Phnom Penh)
On Monday, 29 January 2026, at the Palais du Gouvernement of the Council for the Development of Cambodia (CDC) held a development actors’ consultation on aid effectiveness, chaired by His Excellency Rith Vuthy, Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC). The consultation was attended by representatives from the Ministry of Interior, the Ministry of Foreign Affairs and International Cooperation, the Ministry of Planning, and the Ministry of Women’s Affairs. The objectives of the consultation were to discuss and provide recommendations on the draft of key priority actions of line ministries as the foundation for the preparation of outcome document to be endorsed at the multi-stakeholder Action Dialogue.
In his opening remarks, His Excellency Secretary General extended a warm welcome to all representatives from ministries to participate in the meeting. He highlighted Cambodia’s commitment in collaborate with development actors to participate in the 4th round of Global Partnership for Effective Development Cooperation (GPEDC) monitoring aiming to enhance the effectiveness of development cooperation. At the same time, he strongly emphasized on key issues identified in the results of the 4th round of GPEDC monitoring and the report on the effective results framework, particularly in the following areas such as: the predictability of development cooperation funding; the support for gender-responsive objectives into public financial management systems; the simplification of Cambodia's Aid Information Management System (AIMS) reporting and the need to maintain its high quality; and the operating environment for CSO participation and broader public consultation in national development planning and accountability.
Noticeably, Cambodia has participated in previous rounds of GPEDC monitoring in 2014, 2016, and 2018, in collaboration with relevant development actors. Cambodia has continued its participation in the 4th Global Monitoring Round in 2024, with the process showing significant progress and reaching its final stage, which is the national multi-stakeholder consultation.
The consultation was successfully held with a presentation by the Joint Support Team, along with inputs and consensus in principle from the relevant ministries on the draft of key priority actions for the Royal Government of Cambodia. Moving forward, the Royal Government of Cambodia will convene a multi-stakeholder Action Dialogue with development actors for the endorsement of the outcome document.
In his closing remarks, His Excellency highly appreciated the active participation from all ministries representatives. Furthermore, he expressed his strong belief that this outcomes of the consultation will contribute to the preparation of the multi-stakeholder Action Dialogue, which concludes Cambodia’s participation in the final phase of the 4th round of GPEDC monitoring.