កិច្ចប្រជុំឧត្តមមន្ត្រី GMS
[30-June-2026]

(ទីក្រុងហាណូយ ប្រទេសវៀតណាម)

ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) បានដឹកនាំសមាជិកលេខាធិការដ្ឋានជាតិ GMS ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី GMS ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីពីប្រទេស GMS, តំណាងមកពីលេខាធិការដ្ឋាន GMS នៃធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងក្រសួងហិរញ្ញវត្ថុវៀតណាម ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំសន្និសីទរដ្ឋមន្រ្តី GMS លើកទី២៨ និងព្រឹត្តការណ៍អម ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធក្រោមកិច្ចសហប្រតិបត្តិការ GMS ។

(Ha Noi, Viet Nam)

On Tuesday, June 30, 2026, H.E. Ms. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), and as Director of Cambodia National Secretariat of the Greater Mekong Subregion (GMS), led officials from the Cambodia National Secretariat of GMS to attend the GMS Senior Officials’ Meeting. The meeting was attended by senior officials from the GMS countries, representatives from the GMS Secretariat at the Asian Development Bank and representatives from Ministry of Finance of Viet Nam. The purpose of the meeting was to review the progress of preparation of 8th GMS Ministerial Conference and its side events, as well as related meetings under GMS cooperation program.

Other Events
Return to Old Website