(ទីក្រុងហាណូយ ប្រទេសវៀតណាម)
ទីក្រុងហាណូយ ប្រទេសវៀតណាម: លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិមហាអនុតំបន់មេគង្គ (GMS) ក្នុងអំឡុងពេលដឹកនាំសមាជិកលេខាធិការដ្ឋានជាតិ GMS ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី GMS បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Alfredo Perdiguero ប្រធានផ្នែកសម្របសម្រួលកិច្ចសហប្រតិបត្តិការតំបន់ និងប្រតិបត្តិការនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាប្រធានលេខាធិការដ្ឋាន GMS នៃ ADB ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាងស្តីពីរបាយការណ៍ក្របខ័ណ្ឌលទ្ធផល និងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ សម្រាប់ត្រៀមដាក់ជូនសន្និសិទ្ធថ្នាក់រដ្ឋមន្រ្តីអនុម័ត ។
(Ha Noi, Viet Nam)
Ha Noi, Viet Nam: On the sideline of the GMS Senior Officials' Meeting, H.E. Ms. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia and as Director of the Cambodia National Secretariat of the Greater Mekong Subregion (GMS), sat down with Mr. Alfredo Perdiguero, Director of the Regional Cooperation and Operations Coordination Division in the Asian Development Bank's (ADB) Southeast Asia Department and as Director of the GMS Secretariat at ADB, discussed the preparation of the GMS Results Framework – Effectiveness Review and Midterm Review of the GMS Economic Cooperation Program Strategic Framework 2030, which will be submitted to the 28th GMS Ministerial Conference for approval.