ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer
[05-November-2026]

(ភ្នំពេញ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ មុនពេលចាប់ផ្តើមកិច្ចពិគ្រោះយោបល់លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

(Phnom Penh)

On the morning of Thursday, November 5, 2026, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Senior Minister in charge of Special Missions, Second Vice Chairman of the CDC, received a courtesy call with Her Excellency Silke Röfer, Ambassador of the Federal Republic of Germany to Cambodia, to discuss on the development cooperation and strengthen the partnership between the two sides ahead of the 17th Cambodia–Germany Governmental Consultation.

Other Events
Return to Old Website