ជំនួបពិភាក្សាតាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសម្លេង (Video Conference) រវាង​ឯកឧត្ដម អ៊ឹម សួរ និងលោក Wattanwit Gajaseni
[សុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ]

(ភ្នំពេញ)

នាព្រឹកថ្ងៃសុក្រ​ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម អ៊ឹម សួរ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយលោក Wattanwit Gajaseni​ អគ្គនាយករងនៃ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៏ (TICA) តាម​រយៈ​ប្រព័ន្ធ​បញ្ចូន​រូប​ភាព និង​សម្លេង (Video Conference) ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

១.ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលបានឯកភាពក្នុងកិច្ចពិគ្រោះយោបល់លើកទី១៤ ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេសរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏

២.ពិភាក្សាលើការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍសម្រាប់៣ឆ្នាំបន្ត (២០២០-២០២៣)

៣.ពិភាក្សាលើរបៀបវារៈនៃការរៀបចំកិច្ចពិគ្រោះយោបល់លើកទី១៥​ ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ ។

កិច្ចប្រជុំនេះបានដំណើរការដោយរលូន និងផុសផុលក្រោមស្មារតីភាពជាដៃគូ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ។

(Phnom Penh)

On 13th November 2020, at the Council for the Development of Cambodia, His Excellency Im Sour, Deputy Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia held a video conference meeting with Mr. Wattanwit Gajaseni, Deputy Director General of Thailand International Cooperation Agency (TICA). The purposes of the meeting are:

  1. Review on the implementation progress of Development Program agreed in the 14th Consultation on Technical Cooperation Between Cambodia and Thailand;
  2. Discuss on the preparation of Development Cooperation Framework Phase II (2020-2023);
  3. Discuss on the agenda of the 15th Consultation on Technical Cooperation between Cambodia and Thailand.

The meeting proceeded successfully and had a fruitful discussion under strong partnership between the two countries.

Other Events
Return to Old Website