សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការបន្ថែមហិរញ្ញប្បទានក្នុងកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក
[ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០]

(ភ្នំពេញ)

នាថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជិន​ ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣​ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ, និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

គិតចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក សមមូលនឹង ៦,១០% នៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល,​ អប់រំ, បរិសា្ថន​, កសិកម្ម, អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំំណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ចំពោះការបន្តគាំទ្រ និងប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន របស់ប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន ជាពិសេសការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

(Phnom Penh)

On Tuesday, 08 December 2020, His Excellency Chin Bun Sean, Senior Minister in Charge of Special Missions and Vice-Chairman of the Council for Development of Cambodia and Ms. Veena Reddy, U.S. Agency for International Development/Cambodia Mission Director, signed an exchange of notes reflecting the addition of USD 66.2 million to the Development Object Agreement Grants between the Royal Government of Cambodia and the Government of the United States of America. These additional funds will support activities in Public Health and Education (USD 43.3 million) and in Agriculture and Environment (USD 22.9 million). The U.S. Government has already provided approximately USD 128.7 million in 2020 towards the development of Cambodia.

From 1992 to 2019, the U.S. Government provided approximately USD 1.5 billion in assistance, equivalent to 6.10% of total ODA disbursement by all development partners to Cambodia, focusing on priority sectors such as health, education, environment, agriculture, governance, democratic development, and de-mining, which are well aligned with the RGC’s priorities​ ​as outlined in the Rectangular Strategy Phase IV and the National Strategic Development Plan 2019-2023.

On behalf of the Royal Government of Cambodia, the Council for the Development of Cambodia would like to express our sincere thanks to both the U.S. government as well as its citizens for their continued support and commitment to the inclusive and sustainable socio-economic development of Cambodia and especially for their contribution to the prevention of the spread of COVID-19.

Other Events
Return to Old Website